i composed this specially for you

hope you like it and sorry if you don’t

if you don’t have khmer unicode, download dream.pdf

if have read it myself, also specially for you please download dream.mp3

here is the text

 

 

អោ​ចិត្តអើយចិត្ត

ម្តេចគិតព្រហើនម្ល៉េះ

មិនខ្លាចទេឬ ថាគេនឹងខឹង

មិនខ្លាចទេឬ ថាគេនឹងភ័យ

ចំពោះចិត្តឯង

ដែលគិតស្រមៃ

ម្ចាស់គេមានដឹងខ្លួនអី

ហេតុអ្វីចិត្តឯងស្រមៃ ភ្លើតភ្លើនយ៉ាងនេះ?

 

 

ខ្វះណាស់ទៅឬក្តីស្រមៃ

ហេតុអ្វីនឹកគេរាល់ថ្ងៃ

មិនស្រាកមិនស្រាន?

 

ឃើញគេម្តងហើយ

ចង់ឃើញម្តងទៀត

រេរាមិនចង់ឃ្លាត

ព្រាតឆ្ងាយទៅណា។